សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន
AKP កណ្តាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ --






សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដែលជាផលប្រយោជន៍រួម ជាពិសេសការប្រារព្ធខួបលើកទី៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។
រូបថត៖ កុក គី





