កងកម្លាំងអាហ្វហ្គានីស្ថានរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១១៦ គីឡូក្រាម
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពប្រឆាំងគ្រឿងញៀនអាហ្វហ្គានីស្ថានបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១១៦គីឡូក្រាមក្នុងអំឡុងពេលប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅភាគខាងលិចខេត្តនីមរ៉ូស។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឱ្យដឹងថាថ្នាំញៀនប្រភេទមេតំហ្វេតាមីនត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការជាបន្តបន្ទាប់របស់ប៉ូលីស និងការត្រួតពិនិត្យយានយន្តនៅទូទាំងខេត្តនីមរ៉ូស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





