ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អានសេះ
AKP ព្រះវិហារ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦--









ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីក្រុម(CLG) នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ខណៈដែល AOT ចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។
រូបថត៖ ក្រសួងការពារជាតិ





