ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ផ្ទះ ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ --






ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលការចុះពិនិត្យនេះ ក៏មានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារផងដែរ។
រូបថត៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា





