សម្តេច ឃួន សុដារី អនុញ្ញាតជូនឯកអគ្គរាជទូតកម្ពុជាថ្មី ចំនួន ៤រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ --




សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកអគ្គរាជទូតកម្ពុជា ដែលតែងតាំងថ្មី ចំនួន ៤រូប ដឹកនាំដោយឯកឧត្តម ណុំ ពិសិដ្ឋ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ អមដំណើរដោយ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតប្រចាំរដ្ឋកូវ៉ែត និងឯកឧត្តម ផូ សំអាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍មុនចេញទៅបំពេញបេសកកម្មការទូតនៅបរទេស នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ





