បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលសកម្មភាពរំលោភបំពានរបស់ថៃ នៅតំបន់បឹងត្រកួន
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—






លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទៅពិនិត្យមើលដោយផ្ទាល់ សកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃ នៅតំបន់បឹងត្រកួន និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





