គំនូរសិល្បៈដើម្បីសន្តិភាព ដ៏ធំលេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—









គំនូរសិល្បៈដើម្បីសន្តិភាព ដ៏ធំបានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ដោយផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ និងបញ្ចប់ការគូរនៅដើមខែមីនាខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦។
រូបថត៖ ហុង ម៉េងឡុង





