ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធអគារសិក្សា១ខ្នង នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងកំពង់ចាម
AKP កំពងចាម ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—








ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធអគារសិក្សា១ខ្នង និងប្រគេន-ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវត្តសុទស្សនារាម ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹកកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
រូបថត៖ ក្រសួងធម្មការ





