បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញចុះពិនិត្យមើលការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—







បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលការរំលោភបំពានរបស់កងកម្លាំងថៃ តាមរយៈការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ការអញ្ជើញទៅដល់ទីតាំងជាក់ស្តែងរបស់ បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ក៏ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសកម្មភាពរំលោភបំពាន និងខុសច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ លើដែនអធិបតេយ្យភាពកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា





