បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—








គណៈប្រតិភូបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ ភាគច្រើនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។
រូបថត៖ ខឹម សុវណ្ណារ៉ា





