ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”
AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦—








លោក ហួត ហៃ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ។
ពិធីនេះ ក៏បានបែងចែកក្រុមការងារជា៣ក្រុម ដែលមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានចូលរួមដើម្បីសម្អាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។
រូបថត៖ អុក សុខខឿន





