ភ្ញៀវជាតិ-អន្តរជាតិ ច្រើនកុះករ ចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សឆ្នាំ២០២៦ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦–










ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សឆ្នាំ២០២៦ នៅតាមដងផ្លូវចេញពីវត្តដំណាក់ឆ្ពោះទៅសួនច្បារ ជិតព្រះរាជដំណាក់ក្រុងសៀមរាប នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ!” ដោយបានជ្រើសរើសធ្វើជាតុក្កតា រួមមាន៖ រមាំង ព្រាប ភេរោមច្រមុះ ដំរី ទោចថ្ពាល់លឿង អំពិលអំពែក តុកកែខ្លួនបង្កង់ភ្នំក្រវាញ និងកេងកងធំ។
រូបថត៖ ឃុត សៅ





