ការផ្គត់ផ្គង់សព្វាវុធរបស់អឺរ៉ុបដល់ទីក្រុងគៀវ ជាការបង្ហាញពីការមិនមានឆន្ទៈក្នុងការឃើញសន្តិភាពនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សេចក្តីថ្លែងការណ៍របស់អឺរ៉ុបអំពីចេតនារបស់ខ្លួនក្នុងការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ បើទោះបីជាមានវឌ្ឍនភាពនៃកិច្ចចរចាសន្តិភាពក៏ដោយ ហើយនេះជាការបង្ហាញពីការមិនចង់ឃើញសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនដែរ។
លោកស្រីបាននិយាយថា «ឥឡូវនេះ ពួកគេនិយាយថា ពួកគេនឹងផ្គត់ផ្គង់សព្វាវុធដល់របបទីក្រុងគៀវ បើទោះបីជាមានកិច្ចចរចាសន្តិភាពដែលកំពុងបន្តក៏ដោយ។ នេះបង្ហាញថា ពួកគេមានរឿងតែមួយគត់នៅក្នុងចិត្ត គឺបន្តការសម្លាប់រង្គាល និងបន្តសង្គ្រាមចម្រុះ»។
លោកស្រី ហ្សាខារ៉ូវ៉ា បានពន្យល់ថា ក្នុងន័យនេះ ពួកគេម្នាក់ៗដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយអ្នកខ្លះលួច អ្នកខ្លះរីករាយនឹងឃាតកម្ម និងអ្នកខ្លះពន្យល់ដល់អ្នកបោះឆ្នោតរបស់ពួកគេថា ហេតុអ្វីបានជាអ្វីៗដំណើរការទៅដោយរលូន និងបញ្ហាទាំងនេះមកពីណា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





