ពិធីប្រគល់-ទទួល ជំនួយសម្ភារបរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដែលជាជំនួយរបស់ប្រទេសជប៉ុន ជូនដល់ គ.ជ.ប
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦--







ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពពិធីប្រគល់-ទទួល ជាផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ដែលជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។
រូបថត៖ គ.ជ.ប





