សម្តេចធិបតី អញ្ជើញដល់អាម៉េរិកប្រកបដោយសុវត្ថិភាព
AKP វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦–








សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់សហរដ្ឋអាម៉េរិកប្រកបដោយសុវត្ថិភាព ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក)។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





