ប្រទេសចិនជំរុញដំណើរការនីតិបញ្ញត្តិនៃសេចក្តីព្រាងក្រមបរិស្ថានអេកូឡូស៊ី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសចិនកំពុងសម្រេចបានវឌ្ឍនភាពទៅលើដំណើរការនីតិបញ្ញត្តិសម្រាប់សេចក្តីព្រាងក្រមបរិស្ថានអេកូឡូស៊ី ជាមួយនឹងសេចក្តីព្រាងក្រមដែលទើបកែសម្រួលថ្មី ដែលបានដាក់ជូនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះទៅកាន់សម័យប្រជុំដែលកំពុងដំណើរការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន សម្រាប់កិច្ចពិភាក្សាជុំថ្មីមួយ៕





