គម្រោងទាក់ទាញការវិនិយោគរបស់តំបន់រដ្ឋបាលពិសេសហុងកុងទទួលពាក្យស្នើសុំជាង៣.០០០
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក គ្រីស្តូហ្វើ ហ៊ុយ (Christopher Hui) លេខាធិការទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ និងរតនាគារនៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង បាននិយាយកាលពីពេលថ្មីៗនេះថា គិតត្រឹមចុងខែមករា ឆ្នាំ២០២៦ គម្រោងវិនិយោគដើមទុនថ្មីរបស់ទីក្រុងហុងកុងបានទទួលពាក្យស្នើសុំជាង ៣.០០០ពាក្យ។
លោក ហ៊ុយ បាននិយាយថា ពាក្យស្នើសុំជាង ១.៦០០ពាក្យត្រូវបានអនុម័តជាផ្លូវការរួចហើយ ជាមួយនឹងការវិនិយោគដែលពាក់ព័ន្ធនឹងភាគហ៊ុនមូលបត្របំណុល វិញ្ញាបនបត្រប្រាក់បញ្ញើ គម្រោងវិនិយោគសមូហភាពដែលមានសិទ្ធិ មូលនិធិភាពជាដៃគូមានកំណត់ និងអចលនទ្រព្យមួយចំនួន។
លោកបានបន្ថែមថា ប្រសិនបើពាក្យស្នើសុំទាំង៣.០០០ ត្រូវបានអនុម័ត ចំនួនទឹកប្រាក់វិនិយោគដែលអាចកើតមាននឹងលើសពី ៩០ប៊ីលានដុល្លារហុងកុង (ប្រហែល ១១,៥១ប៊ីលានដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





