ប្រធានាធិបតីបារាំងអំពាវនាវឱ្យបណ្តាមេដឹកនាំអឺរ៉ុបបន្តកិច្ចសន្ទនាជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយថា លោកបានអញ្ជើញសហការីអឺរ៉ុបជាច្រើននាក់ឱ្យចាប់ផ្តើមកិច្ចសន្ទនាជាមួយរុស្ស៊ីឡើងវិញ។
មេដឹកនាំបារាំងរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអាល្លឺម៉ង់ Suddeutsche Zeitung ថា «អ្នកខ្លះយល់ថា វាលឿនពេកក្នុងការបញ្ជូនទីប្រឹក្សាការទូតរបស់ពួកគេ [ទៅកាន់រុស្ស៊ី] ដូចយើងបានធ្វើ»។លោក Macron បានកត់សម្គាល់ «គំនិតរបស់ខ្ញុំគឺសាមញ្ញទេ ដែលថាតើយើងចង់ផ្ទេរកិច្ចពិភាក្សាលើបញ្ហានេះទៅអ្នកផ្សេងទេ? ទីតាំងភូមិសាស្ត្ររបស់យើងនឹងមិនផ្លាស់ប្តូរទេ ដោយមិនថាយើងចូលចិត្តរុស្ស៊ីឬអត់នោះទេ វានឹងនៅតែមាននៅពេលអនាគត។ វាជាប្រទេសជិតខាងរបស់យើង»។
នេះជាមូលហេតុដែលលោកមើលឃើញពីតម្រូវការ «ដើម្បីរៀបចំការបន្តកិច្ចពិភាក្សារបស់អឺរ៉ុបជាមួយរុស្ស៊ី ដោយមិនមានភាពឆោតល្ងង់ ឬដាក់សម្ពាធលើអ៊ុយក្រែន ប៉ុន្តែបន្តគោលដៅនៃការឯករាជ្យពីភាគីទីបីនៅក្នុងការពិភាក្សានេះ»។
លោក ម៉ាក្រុន បាននិយាយថា វាសមហេតុផលក្នុងការបន្តកិច្ចសន្ទនាជាមួយទីក្រុងម៉ូស្គូឡើងវិញនៅដើមខែធ្នូ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖តាសស៍)





