ហេតុការណ៍បាក់រលំអគារនៅថៃបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- អគារមួយដែលមានរចនាសម្ព័ន្ធដំបូលរាងក្រឡូបធំមួយនៅក្នុងខេត្តសាមុតប្រាកានរបស់ប្រទេសថៃបានបាក់ដួលរលំកាលពីថ្ងៃទី០៩ ខែកុម្ភៈ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ដោយបានធ្វើឱ្យមនុស្សចំនួន ០៤នាក់រងរបួស។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ។
អគារនេះស្ថិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអាជ្ញាធរអគ្គិសនីបាងភ្លីក្នុងស្រុកបាងសៅថង ដូចដែលបានរាយការណ៍ដោយកាសែតបាងកកប៉ុស្តិ៍។
សេចក្តីថ្លែងការណ៍សារព័ត៌មានមួយបាននិយាយថា អាជ្ញាធរអគ្គិសនីនិងមន្ត្រីផ្សេងទៀតបានត្រួតពិនិត្យកន្លែងដួលរលំនោះដើម្បីវាយតម្លៃស្ថានភាព ដោយផ្តល់អាទិភាពដល់ជំនួយសម្រាប់អ្នកដែលរងផលប៉ះពាល់។
ការចូលប្រើប្រាស់សាធារណៈត្រូវបានរឹតត្បិតសម្រាប់ពេលបច្ចុប្បន្នហើយការអនុវត្តស្តង់ដារសុវត្ថិភាពកាន់តែតឹងរ៉ឹងត្រូវបានបញ្ជាឱ្យធ្វើឡើងនៅកន្លែងសាងសង់អគារនោះ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថាមូលហេតុនៃការបាក់ដួលរលំអគារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតលម្អិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





