ប៉ូលិស ៣នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងនៅខេត្តស៊ីនដ៍ ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមការលើកឡើងរបស់ប៉ូលីសបានឱ្យដឹងថា
យ៉ាងហោចណាស់ មានប៉ូលីស ៣នាក់បានស្លាប់ និងម្នាក់រងរបួស បន្ទាប់ពីបុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារលើរថយន្តប៉ូលីសមួយគ្រឿងនៅខេត្តស៊ីនដ៍ ភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកដាឌូ នៃខេត្តនេះនៅពេលដែលប៉ូលីសបានឆ្លើយតបទៅនឹងរបាយការណ៍នៃការប៉ុនប៉ងប្លន់។យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឱ្យដឹងថា ក្រុមអ្នកវាយប្រហារបានរត់គេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ។
ប៉ូលីសបានចាប់ផ្តើមប្រតិបត្តិការស្វែងរកនៅក្នុងតំបន់នោះ ខណៈដែលមន្រ្តីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





