គណបក្សនាយករដ្ឋមន្ត្រីថៃឈ្នះអាសនៈភាគច្រើនក្នុងសភា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឱ្យដឹងថា គណបក្សភូមិចៃថៃដែលជាគណបក្សប្រជានិយម និងអភិរក្សនិយមដ៏សំខាន់របស់ប្រទេសថៃបានឈ្នះអាសនៈភាគច្រើននៅក្នុងសភារបស់ប្រទេសនេះ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន ៩១%។
គណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ កំពុងឈ្នះ ១៧៤អាសនៈនៅក្នុងសភាតំណាងរាស្ត្រ ឬសភាជាន់ទាបនៃរដ្ឋសភា។ បន្ទាប់មក គឺគណបក្សប្រជាជន (៨៦អាសនៈ) និងគណបក្សភឿថៃ (៦០អាសនៈ)។គណបក្សខ្លាថាមដែលមានប្រជាប្រិយភាពនឹងមាន ៥៦អាសនៈ និងគណបក្សប្រជាធិបតេយ្យមាន ០៩អាសនៈ។
លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសក្នុងរយៈពេល ៦០ថ្ងៃឬត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។
សភាជាន់ទាបនៃសភាថៃត្រូវបានជ្រើសរើសសម្រាប់អាណត្តិបួនឆ្នាំក្រោមប្រព័ន្ធចម្រុះ ដោយមានសមាជិកសភាចំនួន ៤០០រូបត្រូវបានជ្រើសរើសនៅក្នុងមណ្ឌលបោះឆ្នោត និង ១០០រូបផ្សេងទៀត នឹងត្រូវបានជ្រើសរើសតាមរយៈគណបក្ស។ ការបោះឆ្នោតលើកមុនត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០២៣។
ការបោះឆ្នោតត្រូវបានអំពាវនាវបន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាជិរ៉ាឡុងកន ដែលត្រូវបានគេស្គាល់ថាជាស្តេចរាមាទី១០កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយបានអនុម័តការរំលាយសភាជាន់ទាបដែលត្រូវបានស្នើសុំឡើងដោយនាយករដ្ឋមន្ត្រី លោក អនុទីន ឆានវីរៈគុលដើម្បីប្រគល់អំណាចទៅឱ្យប្រជាជនវិញ។ ការងាររបស់រដ្ឋាភិបាលរបស់លោកត្រូវបានរារាំងស្ទើរតែទាំងស្រុង ដោយសារតែតម្រូវការក្នុងការគិតគូរពីផលប្រយោជន៍នយោបាយរបស់គណបក្សប្រជាជន៕





