សត្វប្រើសជាសត្វដ៏កម្រ និងវាអាចរស់នៅគ្រប់តំបន់ទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ
AKPភ្នំពេញ ថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦---
សត្វប្រើស ជាប្រភេទសត្វមានដោយបង្គួរ និង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ ។ប្រើសជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់ រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ។
បើតាមការចុះផ្សាយរបស់ព្រៃសហគមន៍រុក្ខាវ័ននៅថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ឱ្យដឹងថាសត្វប្រើសវារកស៊ីនៅពេលព្រលប់ និង ពេលព្រលឹម ហើយសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។ ចំណីរបស់វាមានដូចជាចុងមែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើជ្រុះនិងស្មៅ ។
សត្វប្រើសចូលចិត្តស៊ីដីច្រាប ពិសេសប្រើសឈ្មោលដែលកំពុងតែលូតលាស់ស្នែង និងជារៀងរាល់ឆ្នាំនៃរដូវកាលស្នែង ប្រព្រឹត្តទៅក្នុងខែកក្កដានិងកញ្ញា។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នះដើម្បីគ្រប់គ្រងតំបន់និងពាក់ញី ដែលនៅក្នុងហ្វូងរហូតដល់ ៨ក្បាល ។ ប្រើសញីកើតកូនម្តងបានតែ ១ក្បាល បន្ទាប់ពីពរពោះបានរយៈពេល ៨ខែ ៕

ដោយ៖មករា





