កិច្ចចរចានៅទីក្រុងអាប៊ូដាប៊ីនៅថ្ងៃទីពីរជាកិច្ចប្រជុំបិទទ្វារ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- កិច្ចចរចា ស្តីពីការដោះស្រាយបញ្ហាអ៊ុយក្រែន នៅទីក្រុងអាប៊ូដាប៊ីកំពុងធ្វើឡើងម្តងទៀតជាកិច្ចប្រជុំបិទទ្វារនៅថ្ងៃទីពីរ។ នេះបើយោងតាមប្រភពមួយដែលបានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) កាលពីថ្ងៃព្រហស្បតិ៍។
ប្រភពនោះបាននិយាយថា «កិច្ចចរចានឹងបន្តធ្វើឡើងដោយបិទទ្វារនៅថ្ងៃទីពីរ»។
កិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ីកាលពីថ្ងៃពុធ។
កិច្ចចរចាជុំទីមួយរបស់ក្រុមការងារត្រីភាគី ស្តីពីបញ្ហាសន្តិសុខ បានធ្វើឡើងចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងអាប៊ូដាប៊ី ក្នុងទម្រង់បិទទ្វារដោយគ្មានអ្នកសារព័ត៌មាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





