ទិដ្ឋភាពស្ពានអូរជីក ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីព្រំដែន រងការខូចខាតទាំងស្រុង ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានថៃ
AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦--








ទិដ្ឋភាពស្ពានអូរជីក ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់ស្រុកស្រីស្នំនៃខេត្តសៀមរាប និងមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីព្រំដែន បានរងការខូចខាតទាំងស្រុង ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានថៃ លើកទី២ នាពេលកន្លងមក។
ទិដ្ឋភាពនេះ បង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពាន ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំងរបស់ទាហានថៃ និងចូលមកយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យភាពកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា





