អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រ ខណៈដែលលោក ត្រាំ ព្រមានទីក្រុងតេអេរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- មន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅថ្ងៃសុក្រសប្តាហ៍នេះនៅប្រទេសតួកគីហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា ជាមួយនឹងនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយរឿងអាក្រក់ទំនងជានឹងកើតឡើង ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចសម្រេចបាន។
បេសកជនពិសេសអាម៉េរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araqchi) នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការទូតឡើងវិញជុំវិញជម្លោះដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបំបាត់ការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ថ្មីមួយ ខណៈដែលមន្ត្រីការទូតក្នុងតំបន់ម្នាក់បាននិយាយថា តំណាងមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ក៏នឹងចូលរួមផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





