សារធាតុកូកាអ៊ីនចំនួន ៣០គីឡូក្រាមត្រូវបានរឹបអូសនៅច្រកព្រំដែនភាគអាគ្នេយ៍ប្រទេសទុយនេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- អគ្គនាយកដ្ឋានគយបាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរគយទុយនីស៊ីបានរឹបអូសយកសារធាតុកូកាអ៊ីនចំនួន ៣០គីឡូក្រាមនៅច្រកព្រំដែន Ras Jedir នៅភាគអាគ្នេយ៍នៃប្រទេសទុយនីស៊ី ដោយរារាំងការប៉ុនប៉ងរត់ពន្ធចូលទៅក្នុងប្រទេស។
មន្ត្រីគយបានរាយការណ៍ថា ការត្រួតពិនិត្យកាំរស្មីអ៊ិចនៃយានយន្តចុះបញ្ជីបរទេសមួយគ្រឿងបានបង្ហាញពីបន្ទប់លាក់ទុកគួរឱ្យសង្ស័យមួយ។ការស្វែងរកយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់បានរកឃើញសារធាតុកូកាអ៊ីនចំនួន២៦ដុំសរុបប្រហែល ៣០គីឡូក្រាម។
របាយការណ៍ផ្លូវការមួយត្រូវបានដាក់ជូនទៅថ្នាក់លើ ហើយព្រះរាជអាជ្ញាបានបញ្ជាឱ្យបញ្ជូនករណីនេះទៅសេវាសន្តិសុខមានសមត្ថកិច្ចសម្រាប់ការស៊ើបអង្កេតបន្ថែម និងដំណើរការផ្លូវច្បាប់។
ស្ថិតនៅចម្ងាយប្រហែល ៦០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីទុយនីស តំបន់ Ras Jedir គឺជាចំណុចឆ្លងកាត់ព្រំដែនដ៏សំខាន់មួយរវាងប្រទេសទុយនីស៊ី និងលីប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





