ទិដ្ឋភាពជនភៀសសឹកមកពីតំបន់បឹងត្រកួនប្រមាណ ១ ៥០០គ្រួសារ កំពុងស្នាក់នៅក្នុងជំរកបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦—







ទិដ្ឋភាពជនភៀសសឹកមកពីតំបន់បឹងត្រកួន នៃស្រុកថ្មពួក ប្រមាណ ១ ៥០០គ្រួសារ កំពុងស្នាក់នៅក្នុងជំរកបណ្តោះអាសន្ន ដែលរៀបចំដោយអាជ្ញាធរដែនដី នៅមណ្ឌលសុវត្ថិភាពស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកទាំងនេះ ពុំទាន់អាចត្រលប់ទៅភូមិឋានវិញបាននៅឡើយទេ បន្ទាប់ពីទាហានឈ្លានពានថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រ មិនឱ្យប្រជាពលរដ្ឋចូលភូមិបាន ខណៈផ្ទះសម្បែងរបស់ពួកគាត់ខ្លះទៀតរងការបាញ់កំទេច និងទម្លាក់គ្រាប់បែក នាពេលកន្លងមក។
រូបថត៖ ខឹម សុវណ្ណារ៉ា





