ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ០១ខ្នង និងផ្ដល់គ្រាប់ពូជស្រូវផ្ការំដួលដល់កសិករចំនួន ៩៤គ្រួសារនៅខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ --








លោកស្រី មុំ ពុទ្ធិតា អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក Piet Mars អគ្គនាយកមូនិធិហ្វារ៉ូស ប្រចាំប្រទេសហូឡង់ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី០១ខ្នង និងការផ្តល់គម្រោងសាងសង់អគារសិក្សាចំនួន ០២ខ្នង ស្មើនឹង១២បន្ទប់ និងផ្ដល់គ្រាប់ពូជស្រូវផ្ការំដួលដល់កសិករចំនួន ៩៤គ្រួសារ ដែលជាសមិទ្ធផលនៃគម្រោង «លើកស្ទួយជីវភាព និងកែលម្អបរិស្ថានទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ជាអំណោយរបស់អង្គការស៊ីដូប្រចាំកម្ពុជា ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលាបឋមសិក្សាម៉ាលីស្រោង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។
រូបថត៖ AKP-ឧត្តរមានជ័យ





