ព្រឹត្តិការណ៍វាយកូនបាល់យុវជនអាយុក្រោម ១៤ឆ្នាំ ITF ចាប់ផ្ដើមការប្រកួតជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ –






ព្រឹត្តិការណ៍វាយកូនបាល់ ក្នុងការប្រកួតជើងឯកយុវជនអាយុក្រោម ១៤ឆ្នាំ ITF សម្រាប់ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ផ្ដើមការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិក ១២ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា បង់ក្លាដែស ប៊ូតាន់ ប្រ៊ុយណេ ឡាវ ម៉ាល់ឌីល ម៉ុងហ្គោលី ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត និងវៀតណាម។
រូបថត៖ យឹម សុវឌ្ឍនា





