ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ
AKP កណ្តាល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦--










ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបុណ្យមាឃបូជា នៅបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលពិធីបុណ្យនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូប។
រូបថត៖ AKP-កណ្តាល





