ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ប្រទេសអាល់ហ្សេរី
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយរបស់ប្រទេសអាល់ហ្សេរីមួយគ្រឿងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។
រ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច-២ស៊ី (Long March-2C) បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះនៅម៉ោង ១២:០១នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ដោយបានបញ្ជូនផ្កាយរណបនេះទៅកាន់គន្លងគោចរដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបអាល់ហ្សេរីនេះនឹងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការរៀបចំផែនការដីធ្លី និងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៦២៩ នៃស៊េរីរ៉ុក្កែត Long March របស់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





