ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
AKP ឧត្តរមានជ័យ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ --








ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងកងទ័ពភូមិភាគទី២ ភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ (Kamphanat Waphansuk) នាយសេនាធិការ កងទ័ពភូមិភាគទី២ ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។
រូបថត៖ ក្រសួងការពារជាតិ





