កីឡាករប៊ុលហ្គារី ឌីមីតារ គីស៊ីម៉ូវ ឈ្នះពានរង្វាន់វាយកូនបាល់អូស្ត្រាលីសម្រាប់វិញ្ញាសាផ្នែកបុរសជាគូ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ -- កីឡាករវាយកូនបាល់ដ៏មានទេពកោសល្យជនជាតិប៊ុលហ្គារី កីឡាករ ឌីមីតារ គីស៊ីម៉ូវ (Dimitar Kisimov) បានឈ្នះពានរង្វាន់ Grand Slam កម្រិតយុវជនលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតវាយកូនបាល់ជាគូបុរស Australian Open កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កីឡាករ គីស៊ីម៉ូវ និងកីឡាករ ខុនណូរ ដូអ៊ីក (Connor Doig) មកពីអាហ្វ្រិកខាងត្បូង បានឈ្នះវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៦-៣ និង ៦-៣ លើក្រុមអូស្ត្រាលី កីឡាករ អ៊ីមើរ៉ាលី អ៊ីប្រៃមី (Ymerali Ibraimi) និងកីឡាករ ឃូភើរ កូស (Cooper Kose)។
កីឡាករ គីស៊ីម៉ូវ អាយុ ១៧ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់នេះនៅក្នុងការប្រកួត Grand Slam កម្រិតយុវជនលើកដំបូងរបស់ខ្លួន។
នេះ គឺជាការឈ្នះពានរង្វាន់ Grand Slam កម្រិតយុវជនលើកទីបីជាប់ៗគ្នាហើយរបស់ប៊ុលហ្គារីបន្ទាប់ពីកីឡាករ អ៊ីវ៉ាន់ អ៊ីវ៉ាណូវ (Ivan Ivanov)បានឈ្នះពានរង្វាន់ឯកត្តជននៅ Wimbledon និង US Open កាលពីរដូវកាលមុន។
កីឡាករ គីស៊ីម៉ូវ បាននាំយកពានរង្វាន់ Grand Slam កម្រិតយុវជនលើកទី១១ របស់ខ្លួនមកប្រទេសប៊ុលហ្គារី ដោយសរសេរឈ្មោះរបស់លោកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រនៅក្បែរឈ្មោះរបស់កីឡាករ ម៉ានូអ៊ែលឡា ម៉ាលីវ៉ា (Manuela Maleeva) កីឡាករ ម៉ាកដាឡេណា ម៉ាលីវ៉ា (Magdalena Maleeva) កីឡាករ សេស៊ីល ការ៉ាទែនសេវ៉ា (Sesil Karatanceva) កីឡាករ ហ្រ្គីហ្គោរ ឌីមីត្រូវ (Grigor Dimitrov) កីឡាករ អេឌ្រាន អេនឌ្រីវ (Adrian Andreev) និងកីឡាករ អ៊ីវ៉ាន់ អ៊ីវ៉ាណូវ (Ivan Ivanov)៕





