ឯកអគ្គរដ្ឋទូតចិន៖ ភាពជាដៃគូរវាងចិន និងអេមីរ៉ាត់អារ៉ាប់រួម ឈានមុខគេក្នុងយុគសម័យនៃកិច្ចសហប្រតិបត្តិការដែលមានគុណភាពខ្ពស់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- កាលពីពេលថ្មីៗនេះ លោកចាង យីមីង (Zhang Yiming) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអេមីរ៉ាត់អារ៉ាប់រួម(UAE) បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ សារព័តអនឡាញភីបផលដេលីរបស់ចិន ដោយគ្របដណ្តប់លើប្រធានបទមួយចំនួន ដូចជាការអភិវឌ្ឍទំនាក់ទំនងចិន-អេមីរ៉ាត់អារ៉ាប់រួម ការកសាងរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងការអប់រំភាសាចិននៅអេមីរ៉ាត់អារ៉ាប់រួមជាដើម។
ក្នុងអំឡុងពេលនៃការផ្តល់បទសម្ភាសន៍នោះ លោក ចាង បានឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូតរយៈពេល ៤២ឆ្នាំរវាងប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួម ដោយលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរបានបង្កើនការយោគយល់គ្នា និងមិត្តភាព រីកចម្រើនជាមួយគ្នា និងសម្រេចបានជោគជ័យជាមួយគ្នា ក្លាយជាមិត្តពិត បងប្អូន និងជាដៃគូ។
លោកក៏បានចង្អុលបង្ហាញផងដែរថា ការវិនិយោគនៅក្នុងប្រទេសចិនអេមីរ៉ាត់អារ៉ាប់រួម និងកិច្ចសហប្រតិបត្តិការចិន-អេមីរ៉ាត់អារ៉ាប់រួម មានន័យថាជាការវិនិយោគនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





