សហរដ្ឋអាមេរិកបង្កើនការវាយប្រហារនៅក្នុងប្រទេសសូម៉ាលី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- យោងតាមបញ្ជាការដ្ឋានអាហ្វ្រិករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារនៅក្នុងប្រទេសសូម៉ាលីថ្មីៗនេះ។
ដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលសូម៉ាលី បញ្ជាការដ្ឋានអាហ្វ្រិករបស់សហរដ្ឋអាមេរិក (AFRICOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ជាការដ្ឋាន AFRICOM បានធ្វើការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើពួកសកម្មប្រយុទ្ធអាល់សាបាបនៅថ្ងៃទី២៥-២៦ ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត បញ្ជាការដ្ឋាន AFRICOM បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើក្រុមអាយស៊ីស-សូម៉ាលី នៅថ្ងៃទី២៣-២៤ ខែមករា ហើយក៏មានការសម្របសម្រួលជាមួយរដ្ឋាភិបាលរបស់ប្រទេសនេះផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





