រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាតាមវីដេអូជាមួយសមភាគីរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន (Dong Jun) បានជួបពិភាក្សាតាមវីដេអូជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ដ្រេយ បេលូសូវ (Andrey Belousov)។
លោក ដុង បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ពង្រឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការកែលម្អយន្តការទំនាក់ទំនង និងរួមគ្នាបង្កើនសមត្ថភាពក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ ដើម្បីចាក់បញ្ចូលថាមពលវិជ្ជមានទៅក្នុងសន្តិសុខ និងស្ថិរភាពសកល។
លោក បេលូសូវ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីមានឆន្ទៈក្នុងការពង្រឹងការពិគ្រោះយោបល់ជាយុទ្ធសាស្ត្ររវាងយោធាជាមួយប្រទេសចិនពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដូចជា ប្រតិបត្តិការរួមគ្នា និងការបណ្តុះបណ្តាលមន្ដ្រី និងលើកកម្ពស់ការសម្របសម្រួលជាយុទ្ធសាស្ត្រទ្វេភាគីដល់កម្រិតកំពូល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





