ឯកឧត្តម ហួត ហាក់ អញ្ជើញចូលរួមពិធីបើកជាផ្លូវការ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
AKP ហ្វីលីពីន ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ --







ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ Louise Araneta-Marcos ស្រ្តីទី១ នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងភ្ញៀវកិត្តិយសពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអន្តរជាតិយ៉ាងច្រើនផងដែរ។
រូបថត៖ ក្រសួងទេសចរណ៍





