មន្ទីរអប់រំយុវជន និងកីទ្បាខេត្តកំពង់ឆ្នាំង បូកសរុបការងារឆ្នាំសិក្សា២០២៥ និងលើកទិសដៅការងារបន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ --






មន្ទីរអប់រំយុវជន និងកីទ្បាខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំសិក្សា២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ នៅសាលមន្ទីរអប់រំខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមពី លោក យិន សាវ៉េន អភិបាលរងខេត្ត លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៨ និងលោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត។
រូបថត៖ AKP-កំពង់ឆ្នាំង





