ខ្លាឃ្មុំផេនដាយក្សពីរក្បាលចុងក្រោយរបស់ជប៉ុនបានវិលត្រឡប់មកប្រទេសចិនវិញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ -- ខ្លាឃ្មុំផេនដាយក្សចំនួន២ក្បាលចុងក្រោយនៅក្នុងប្រទេសជប៉ុនបានវិលត្រឡប់មកប្រទេសចិនវិញពីសួនសត្វមួយក្នុងទីក្រុងតូក្យូកាលពីព្រឹកថ្ងៃពុធ ដែលជាការបញ្ចប់នៃវត្តមានខ្លាឃ្មុំផេនដាជាងប្រាំទសវត្សរ៍នៅក្នុងប្រទេសជប៉ុន។
ខ្លាឃ្មុំផេនដាពីរក្បាលនេះគឺ សៅ សៅ (Xiao Xiao) និង ឡី ឡី (Lei Lei) បានមកដល់ទីក្រុងចេងឌូ ក្នុងខេត្តស៊ីឈួន ភាគនិរតីប្រទេសចិននៅម៉ោង ១:០០នាទីព្រឹក មុនពេលពួកគេត្រូវបានបញ្ជូនទៅតំបន់ Ya'an នៃមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវរបស់ប្រទេសចិនសម្រាប់ខ្លាឃ្មុំផេនដាយក្ស ជាកន្លែងដែលពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក។
សៅ សៅ និង ឡី ឡី បានកើតនៅឆ្នាំ២០២១ ដោយម្តាយរបស់ពួកគេឈ្មោះ ស៊ីន ស៊ីន (Shin Shin) និងដៃគូរបស់នាងឈ្មោះ រី រី (Ri Ri) ដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនៅខែកញ្ញា ឆ្នាំ២០២៤។ បងស្រីរបស់ពួកគេ គឺខ្លាឃ្មុំផេនដាយក្សដ៏ល្បីល្បាញ ស៊ាំង ស៊ាំង (Xiang Xiang)បានវិលត្រឡប់មកប្រទេសចិនវិញនៅខែកុម្ភៈ ឆ្នាំ២០២៣៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





