ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការជ្រើសរើសទីតាំងក្នុងការរៀបចំផ្ទះជនភៀសសឹកតាមបណ្តោយព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦—







ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការជ្រើសរើសទីតាំងក្នុងការរៀបចំផ្ទះជនភៀសសឹកតាមបណ្តោយព្រំដែន នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមតាមរយៈប្រព័ន្ធអនឡាញពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីទាំង៥ខេត្ត រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ័សាត់ ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។
រូបថត៖ ក្រសួងរៀបចំដែនដី





