ស្លាប់ ៧នាក់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសកូឡុំប៊ី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរមូលដ្ឋានបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងជាង ៨នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅតំបន់ទូម៉ាកូ ក្នុងខេត្តណារីណូ ភាគខាងត្បូងប្រទេសកូឡុំប៊ី។
ប៉ូលីសបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅភូមិមួយក្នុងស្រុកឡូរ៉េនតេ មានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីកណ្តាលទីក្រុងទូម៉ាកូ។
អភិបាលខេត្តណារីណូ លោក ល្វីស អាល់ហ្វុនសូ អេស្កូបារ (Luis Alfonso Escobar) បាននិយាយថា មូលហេតុនៃការផ្ទុះនេះនៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយលោកបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះមិនទាក់ទងនឹងជម្លោះប្រដាប់អាវុធទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះនេះទំនងជាបណ្តាលមកពីធុងហ្គាសនៅក្នុងផ្ទះមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





