AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦--






សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ សម្តេចតេជោបានបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី