ធនាគារ KDB រៃអង្គាសប្រាក់បាន ៣ប៊ីលានដុល្លារអាម៉េរិកតាមរយៈការលក់បំណុលសកល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរៃអង្គាសប្រាក់បានចំនួន ៣ប៊ីលានដុល្លារអាម៉េរិកតាមរយៈការលក់បំណុលទៅឱ្យវិនិយោគិនសកល។
ធនាគារ KDB បានលក់បំណុលរយៈពេលបីឆ្នាំដែលមានតម្លៃ ១,២៥ប៊ីលានដុល្លារអាម៉េរិកក្នុងអត្រាថេរ ៣,៧៥% និងបំណុលចំនួន ១,២៥ប៊ីលានដុល្លារអាម៉េរិកដែលមានកាលកំណត់ប្រាំឆ្នាំក្នុងអត្រាថេរ ៤% និងមូលបត្របំណុលដែលមានតម្លៃ ០,៥ប៊ីលានដុល្លារអាម៉េរិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





