រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក៖ ខ្លួនបើកចំហសម្រាប់ការចរចាដោយផ្ទាល់ជាមួយលោក ត្រាំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ដាណឺម៉ាកកាលពីថ្ងៃពុធ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡូកកេ រ៉ាស់មូសសេន (Lars Lokke Rasmussen) បានទទួលយកជាសាធារណៈនូវការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលឱ្យថ្លែងដោយផ្ទាល់ទាក់ទងនឹងជំហររបស់ប្រទេសដាណឺម៉ាកលើកោះហ្គ្រីនលេនដ៍។
មុននេះបន្តិចកាលពីថ្ងៃពុធ លោក ត្រាំ បានស្នើថា ប្រសិនបើលោក រ៉ាស់មូសសេន ពិតជាជឿថាប្រទេសដាណឺម៉ាកនឹងមិនចរចាលើកោះហ្គ្រីនលេនដ៍ទេ លោកគួរតែបង្ហាញសារនោះដោយផ្ទាល់។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ លោក រ៉ាស់មូសសេន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោកសម្រាប់ការផ្លាស់ប្តូរដោយផ្ទាល់បែបនេះ ដោយលោកបានកត់សម្គាល់ពីបទពិសោធន៍របស់លោកក្នុងការដោះស្រាយដោយផ្ទាល់ជាមួយលោក ត្រាំ ។
លោក រ៉ាស់មូសសេន បានថ្លែងសន្ទរកថាក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Danish Broadcasting Corporation ថា «ខ្ញុំពិតជាចង់និយាយវានៅចំពោះមុខលោក។ ខ្ញុំក៏បាននិយាយរឿងផ្សេងទៀតនៅចំពោះមុខលោកដែរ។ ខ្ញុំគិតថាខ្ញុំអាចដោះស្រាយរឿងនេះបាន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





