លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើកម្លាំងដើម្បីទិញយកកោះហ្រ្គីនលែនដ៍ឡើយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះហ្គ្រីនលែនដ៍ (Greenland) ឡើយ។
លោកបានលើកឡើងដូច្នេះ ក្នុងពេលថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស របស់ប្រទេសស្វីស ដោយបាននិយាយថា «យើងប្រហែលជាមិនទទួលបានអ្វីទាំងអស់ លុះត្រាតែខ្ញុំសម្រេចចិត្តប្រើប្រាស់កម្លាំង និងកម្លាំងហួសហេតុ ជាកន្លែងដែលយើងមិនអាចបញ្ឈប់បាន។ ប៉ុន្តែខ្ញុំនឹងមិនធ្វើដូច្នោះទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





