លោក ដូណាល់ ត្រាំ ព្រមព្រៀងសម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹងកោះហ្រ្គីនលែនដ៍នៅទីក្រុងដាវ៉ូស
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីពេលថ្មីៗនេះថាលោកបានយល់ព្រមសម្រាប់កិច្ចប្រជុំមួយរបស់ភាគីផ្សេងៗ ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់លោកក្នុងការដណ្តើមយកកោះហ្គ្រីនលែនដ៍ នៅឯការជួបជុំឥស្សរជនពិភពលោកនៅទីក្រុងដាវ៉ូសក្នុងសប្តាហ៍នេះ។
លោក ត្រាំ បានបង្ហោះនៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកថា «ខ្ញុំបានសន្ទនាតាមទូរស័ព្ទយ៉ាងល្អជាមួយលោក ម៉ាក រូតតេ (Mark Rutte) អគ្គលេខាធិការអង្គការណាតូ ទាក់ទងនឹងបញ្ហាកោះហ្គ្រីនលែនដ៍»។
លោកបានបន្ថែមថា «ខ្ញុំបានយល់ព្រមសម្រាប់កិច្ចប្រជុំរបស់ភាគីផ្សេងៗនៅទីក្រុងដាវ៉ូស របស់ប្រទេសស្វីស"៕





