គម្រោងអភិវឌ្ឍន៍យន្តហោះសង្គ្រាមអេឡិចត្រូនិកសម្រាប់ដាក់ពង្រាយនៅឆ្នាំ២០៣៤ ចាប់ផ្តើមដំណើរការ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារផ្គត់ផ្គង់សព្វាវុធរដ្ឋរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមគម្រោងមួយដែលមានតម្លៃ ១,៩ទ្រីលានវ៉ុន (១,២៩ប៊ីលានដុល្លារអាម៉េរិក) ដើម្បីអភិវឌ្ឍន៍យន្តហោះពិសេសដែលមានសមត្ថភាពរំខានដល់បណ្តាញការពារដែនអាកាសយ៉ាងទូលំទូលាយក្នុងករណីមានសង្គ្រាមអេឡិចត្រូនិក។
រដ្ឋបាលកម្មវិធីទិញសព្វាវុធការពារជាតិ (DAPA) បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍន៍ប្រព័ន្ធនេះ ដែលមានឈ្មោះថាBlock-I ជាមួយក្រុមហ៊ុនការពារជាតិធំ LIG Nex1។
ក្រោមគម្រោងនេះ រដ្ឋបាល DAPA ស្វែងរកការអភិវឌ្ឍយន្តហោះធំៗដែលមានសមត្ថភាពបិទ និងរំខានដល់បណ្តាញការពារដែនអាកាស និងប្រព័ន្ធបញ្ជាអេឡិចត្រូនិករបស់គូប្រជែងតាមរយៈការវាយប្រហាររំខាន។ប្រសិនបើត្រូវបានអភិវឌ្ឍន៍ ទីភ្នាក់ងារនេះមានគោលបំណងដាក់ពង្រាយវានៅក្នុងឆ្នាំ២០៣៤។
យន្តហោះដែលបានគ្រោងទុកនេះត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកផ្លាស់ប្ដូរហ្គេមនៅក្នុងសង្គ្រាមអេឡិចត្រូនិកនាពេលអនាគត ដោយបង្កើនលទ្ធភាពសកម្មភាពផ្លូវអាកាស និងបង្កើនលទ្ធភាពអន្តរប្រតិបត្តិការក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នា។
រដ្ឋបាល DAPA បាននិយាយថា ខ្លួនមានគម្រោងជំរុញការអភិវឌ្ឍប្រព័ន្ធ Block-II ទំនើបមួយបន្ទាប់ពីការដាក់ឱ្យដំណើរការកំណែដំបូង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





