ជនអន្តោប្រវេសន៍ជាង ៣០០នាក់ទៅដល់ចក្រភពអង់គ្លេសក្នុងរយៈពេលតែមួយថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ -- មនុស្សរហូតដល់ ៣១៧នាក់បានឆ្លងកាត់ច្រកសមុទ្រអង់គ្លេសតាមរយៈទូកតូចៗចំនួនប្រាំកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតក្នុងឆ្នាំ២០២៦។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
តួលេខដែលបានបង្ហាញដោយក្រសួងមហាផ្ទៃនេះ បានបង្ហាញថាសរុបមក ជនអន្តោប្រវេសន៍ប្រហែល ៥២០នាក់នៅលើទូកតូចៗចំនួនប្រាំបួនបានទៅដល់ចក្រភពអង់គ្លេសក្នុងឆ្នាំនេះ។
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ជនអន្តោប្រវេសន៍ត្រូវបានគេរកឃើញថាកំពុងឆ្លងកាត់ច្រកសមុទ្រជាលើកដំបូងក្នុងឆ្នាំថ្មី។
ការឆ្លងកាត់នេះកើតឡើងបន្ទាប់ពីមួយឆ្នាំនៃកម្រិតជនចំណាកស្រុកមានការកើនឡើង។
ជនអន្តោប្រវេសន៍សរុបចំនួន ៤១.៤៧២នាក់បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអង់គ្លេសតាមទូកតូចៗក្នុងឆ្នាំ២០២៥។
ការកើនឡើងនេះបានកើតឡើងបើទោះបីជាមានវិធានការពង្រឹងដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកមិនទៀងទាត់ក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





