ឯកឧត្តម រស់ ថាន់សន អញ្ជើញធ្វើបទបង្ហាញស្តីពីការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ --




ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញពីការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងវិស័យព័ត៌មាន និងសោទស្សន៍ និងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ "ការពង្រឹងប្រសិទ្ធ ភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី" នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





