ឯកឧត្តម ហួត ឃាងវេង អញ្ជើញធ្វើបង្ហាញស្តីពីកម្មវិធីកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍
AKP ភ្នំពេញ ថ្ងៃ២០ ខែមករា ឆ្នាំ២០២៦--






ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារនីតិកម្មក្រសួងព័ត៌មាន អញ្ជើញធ្វើបង្ហាញស្តីពីកម្មវិធីកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងសន្និបាតប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ "ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី" ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





